Login
Register

ឯកសារបោះពុម្ពផ្សាយ

ភាពងាយរងគ្រោះ ហានិភ័យ និងផលប៉ះពាល់

អង្កេតការបំរែបំរួលអាកាសធាតុ

ផែនការ

តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

គោលនយោបាយចែករំលែកទិន្នន័យ

អំពីគម្រោង

អគ្គនាយកដ្ឋានផែនការ (GDP) និងវិទ្យាស្ថានជាតិស្ថិតិ (NIS) គឺជានាយកបច្ចេកទេសសំខាន់នៃក្រសួងផែនការ (MOP) ដែលគាំទ្រមុខងារជាច្រើនរបស់ក្រសួង។

NIS ចងក្រងនិងរួមបញ្ចូលស្ថិតិដែលផ្តល់ដោយការិយាល័យវិមជ្ឈការនិងប្រមូលទិន្នន័យបឋមតាមរយៈ ការបង្កើតកម្រងសំនួរតាមខ្នងផ្ទះ និងការជំរឿនចំនួនប្រជាជន កសិកម្ម និងសេដ្ឋកិច្ច។ NIS គ្រប់គ្រងប្រពន្ធ័ទិន្នន័យ CamInfo ដែលមានសូចនាករចំនួនជាង 400 ដែលទទួលបានពីភ្នាក់ងារតាមគ្រប់វិស័យទាំងអស់ដើម្បីតាមដានការរីកចម្រើននៃ CMDGs SDGs និងគោលដៅ NSDP ដែលអាចចូលទៅទាញយករបាយការណ៍ទាំងនោះបានតាមអ៊ីនធឺណិត។ NIS នឹងធ្វើការជំរឿនប្រជាជននៅឆ្នាំ 2019 ដែល​នឹងក្លាយជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ និងការធ្វើផែនការប្រែប្រួលអាកាសធាតុ។

រចនាសម្ពន្ធ័ ដឹកនាំ NISគឺមាន អគ្គនាយក និង អគ្គនាយករង​ ក្នុងនោះមាន 8 នាយកដ្ឋាន 1) នាយកដ្ឋានស្ថិតិសង្គម; 2) នាយកដ្ឋាន ស្ថិតិប្រជាសាស្ត្រ និងជំរឿន 3) នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច 4) នាយកដ្ឋានគណនេយ្យជាតិ; 5) នាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍; 6) នាយកដ្ឋានស្តង់ដារស្ថិតិ និងវិភាគ 7) គោលនយោបាយស្ថិតិ និងសហប្រតិបត្តិការ 8) នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ។

GDP មានការទទួលខុសត្រូវក្នុងការសម្របសម្រួលនិងគាំទ្រការអភិវឌ្ឍផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ក្នុងវដ្ដប្រាំឆ្នាំ និងផ្តល់ការណែនាំបច្ចេកទេសសម្រាប់ការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថ្នាក់ជាតិ (MENI) ។ GDP រក្សាបាននូវមូលដ្ឋានទិន្នន័យជាច្រើន ដូចជាមូលដ្ឋានទិន្នន័យឃុំ ទិន្នន័យ IDpoor និង PIP Database ដែលមានអថេរទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

NIS និង GDP កំពុងធ្វើការសម្របសម្រួលក្នុងការច្របាច់សូចនាករបន្ស៊ាំ ដើម្បីតាមដានភាពធន់នឹងអាកាសធាតុនិងផែនការបន្ស៊ាំ និងការវិនិយោគ ការប្រមូលការទិន្នន័យស្ថិតិ ពីបំរែបំរួលអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានតាមប្រពន្ឋ័អ៊ីនធឺណែត CAM-CRDS ។ CAM-CRDS គឺជាលទ្ធផលចំបងមួយនៃកញ្ចប់​ C ដែលឧបត្ថម្ភដោយមូលនិធិអភិវឌ្ឍន៍ Nordic តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី។

CAM-CRDS តំណាងឱ្យ "ការតាមដានត្រួតពិនិត្យ និងវាយតម្លៃភាពធន់និងការប្រែប្រួលអាកាសធាតុកម្ពុជា​​" ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ក្រសួង និងភាគីពាក់ព័ន្ធ ក្នុងការធ្វើ និងការអនុវត្ត ផែនការវិនិយោគនានា រួមទាំងដំណើរការនៃការតាមដាននិងវាយតម្លៃនៃការបន្សាំ។ វាផ្តល់ជូននូវវេទិកាមួយដើម្បីសិក្សានិងចែករំលែកបទពិសោធន៍ និងភាពជោគជ័យនៃផែនការបន្ស៊ាំ កម្មវិធី និងគម្រោង នៅក្នុងប្រទេសកម្ពុជា។ ឧបករណ៍​តាម​ដាន ​ចំណេះដឹង ​និងរបាយការណ៍​ត្រូវ​បានចែករំលែកលើអ៊ីនធឺណិតសម្រាប់ណែនាំអ្នកប្រើប្រាស់។ អ្នក​ប្រើ​អាច​ទាញយកទិន្នន័យ និងឯកសារផ្សេងៗ ដោយត្រូវឆ្លង​កាត់ការ​​ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបែបបទកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ CAM-CRDS ។ កម្មវិធី CAM-CRDS ត្រូវបានបង្កើតឡើងតាមទំរង់ CamInfo ដោយបញ្ចូលនូវសូចនាករបន្ស៊ាំ M&E PPCR របាយការណ៍អនុវត្ត និងទិន្នន័យបន្ស៊ាំ និងស្ថិតិ។

ព័ត៌មាន/ព្រឹត្តិការណ៍ចុងក្រោយ

An Awareness Training Workshop was conducted in Kampong Cham province, on 24-25 January 2019. This...
Thumbnail The Fifth Quarterly Meeting is convened to finalize the final list of climate change adaptation...
More inNews & Events   

អំពីគម្រោង

គេហទំព័រនេះ (http://cam-crds.nis.gov.kh) ដែលមានឈ្មោះថា "CAM-CRDS" ឬ "ការតាមដានត្រួតពិនិត្យ និងវាយតម្លៃភាព ធន់និងការប្រែប្រួល​អាកាស​ធាតុកម្ពុជា" គឺជាគេហទំព័រផ្លូវការនៃកម្មវិធី MCRDP Package-C របស់ក្រសួងផែនការដែលត្រូវបានបង្កើតឡើងក្រោម អាជ្ញាបន​នៃក្រសួងផែនការនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ផ្តល់មូលនិធិដោយ មូលនិធិវិនិយោគអាកាសធាតុ តាមរយៈ ធនាគារអភិវឌ្ឍន៍អាស៊ី